តាមដានអត្រាប្តូរប្រាក់ ដោយឥតគិតថ្លៃ ជាមួយកម្មវិធី XchangeRate
ជាមួយនឹងកម្មវិធី XchangeRate លោកអ្នក អាចតាមដាន នូវអត្រាប្តូរប្រាក់ របស់ រូបិយប័ណ្ណល្បីៗដូចជា ដុល្លារអាមេរិក អឺរូ លុយយ៉េនជប៉ុន ឬថៃបាត ជាដើម។ ក្រៅពី អត្រាប្តូរប្រាក់ ដែលអាប់ដេត ជារៀងរាល់ថ្ងៃ ពីធនាគារ ហើយ លោកអ្នក ក៏អាចប្រើកម្មវិធីនេះ បំលែងចំនួនលុយ ទៅកាន់ រូបិយប័ណ្ណ ដែលចង់ប្តូរ បានយ៉ាងងាយស្រួលទៀតផង។
តំរូវការជាមូលដ្ឋាន:
– កម្មវិធី XchangeRate ដោនឡូដ ដោយឥតគិតថ្លៃ ពី App Store:http://bit.ly/xchangerate
– iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 5.0 ឡើងទៅ
– គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)
ចំណាំ: សំរាប់អ្នកប្រើប្រាស់ ប្រព័ន្ធ Android សូមដោនឡូដពី Play Store: http://bit.ly/xchangerateAndroid
វិធីអនុវត្ត
1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search ហើយវាយពាក្យ XchangeRate ក្នុងប្រអប់រាវរក ឬចុចលីងនេះ ពី iPhone/iPad: http://georiot.co/YhU។ ចុចលើវា រួចរើសយក INSTALL-> FREE រួចវាយ លេខសំងាត់គណនី Apple ID របស់អ្នក ដើម្បីដំឡើង។2. ក្រោយដោនឡូដរួច រួចចុចបើកប្រើកម្មវិធីនេះ នោះលោកអ្នក នឹងបានឃើញ បណ្តា អត្រាប្តូរប្រាក់ សំរាប់ រូបិយប័ណ្ណនីមួយៗ មិនខាន។ បើចង់ធ្វើការ អាប់ដេតទិន្នន័យ លោកអ្នក គ្រាន់តែ អូសលើអេក្រង់ ពីលើចុះក្រោម ឬចុចប៊ូតុង Update ដែលនៅផ្នែកខាងលើ-ស្តាំ ក៏បាន។
ដើម្បីបំលែងលុយ សូមចុចលើ រូបិយប័ណ្ណណាមួយ រួចវាយលេខដែលចង់បំលែងចូល ប្រអប់ Input Number ហើយ រំកិលរើសថា ចង់ទិញចូល ឬលក់ចេញ បន្ទាប់មក ចុចប៊ូតុង Convert ជាការស្រេច៕
ប្រភព៖ ioskhmer
តាមដានអត្រាប្តូរប្រាក់ ដោយឥតគិតថ្លៃ ជាមួយកម្មវិធី XchangeRate
Reviewed by Unknown
on
7:15:00 PM
Rating:
No comments