វិធីចែករំលែក កម្មវិធី ឬហ្គេម ដែលបានទិញ ទៅកាន់ សមាជិកគ្រួសារ ជាមួយមុខងារ Family Sharing
ចាប់តាំងពី iOS 8 មក ក្រុមហ៊ុន Apple បានដាក់ចេញមុខងារមួយឈ្មោះថា “Family Sharing” ដែលអនុញ្ញាតិឱ្យ អ្នកប្រើប្រាស់ ចែករំលែក កម្មវិធីដែលបានទិញ ឬដោនឡូដ ទៅគ្នាទៅវិញទៅមក រវាងសមាជិកគ្រួសារ។ ដើម្បីបើកមុខងារនេះ Apple តំរូវឱ្យ មានម្នាក់ ដើរតួជា មេគ្រួសារ (Family Organizer) បន្ទាប់មក ធ្វើការ អញ្ជើញសមាជិកដទៃ ឱ្យចូលរួមក្រុម ជាសមាជិករបស់ខ្លួន។
ខាងក្រោមនេះ គឺជា លក្ខខណ្ឌ ដែលអ្នកត្រូវដឹង:
– សមាជិកសរុប ដែលអាចចូលជា ក្រុមគ្រួសារតែមួយបាន មិនត្រូវលើសពី 6 នាក់ ហើយម្នាក់ៗ ត្រូវមាន Apple ID ដែលបង្កើតឡើង សំរាប់ហាងកម្មវិធី App Store នៅក្នុងប្រទេសតែមួយ ឧ. Apple ID សំរាប់ ហាងកម្មវិធី App Store នៅកម្ពុជា ដូចគ្នា
– ត្រូវមាន ឧបករណ៍ដែលដើរលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
– មេគ្រួសារ ត្រូវមាន គណនី Apple ID ដែលភ្ជាប់គណនីធនាគារ (VISA, MASTERCARD…) ដើម្បីអាច ទូទាត់ការចំណាយ ពេលទិញ កម្មវិធី ឬហ្គេម ដោយសមាជិកគ្រួសារ
– រាល់ការទិញ កម្មវិធី ឬហ្គេម ដោយសមាជិកគ្រួសារ នឹងត្រូវបាន គេកាត់លុយ ចេញពី គណនីរបស់ មេគ្រួសារ
– សំរាប់កូនៗរបស់លោកអ្នក អ្នកអាចមានជំរើស បង្កើត គណនី Apple ID សំរាប់កូន ដូចនេះ រាល់ការទិញរបស់ពួកគេ នឹងត្រូវការ ការត្រួតពិនិត្យ និងយល់ព្រម ពីមេគ្រួសារជាមុនសិន ទើបមានប្រសិទ្ធភាព
វិធីអនុវត្ត:
វិធីបើកមុខងារ Family Sharing:
1. ជាដំបូង សូមបើក កម្មវិធី Settings រួចចូលទៅ iCloud។ នៅពីក្រោម ឈ្មោះ គណនី iCloud របស់យើង នឹងឃើញពាក្យថា Set Up Family Sharing។តែបើឃើញពាក្យថា Family information is not available វិញ អ្នកត្រូវចូលទៅបើក អីុនធើណែតលើទូរស័ព្ទ ជាមុនសិន ដោយចូល Settings-> Cellular-> Cellular Data -> ON។
2. ត្រឡប់មកផ្ទាំង iCloud វិញ បន្ទាប់មក សូមចុចលើពាក្យ Set Up Family Sharing-> Get Started-> Continue-> Continue ដើម្បីបញ្ជាក់ពី គណនី iCloud មេគ្រួសារ ព្រមទាំង កាតចាយវាយ ដើម្បីប្រើប្រាស់ក្នុងការទូទាត់ ការទិញកម្មវិធី ឬហ្គេម។
រួចត្រង់ផ្ទាំង Share your location with your Family រួចរើសយក Share Your Location ដើម្បីឱ្យសមាជិក ក្នុងគ្រួសារ អាចឆែកដឹងទីតាំងរបស់អ្នក នៅក្នុង Find My iPhone។ ការបើកមុខងារ Family Sharing បានសំរេចហើយ។
វិធីបន្ថែមសមាជិក:
3. នៅត្រង់ផ្ទាំង iCloud សូមចុចលើពាក្យថា Add Family Member-> រួចវាយ អីុម៉ែលគណនី Apple ID របស់ សមាជិកចូល រួចចុចប៊ូតុង Send an Invitation ដើម្បីផ្ញើការអញ្ជើញ។4. បន្ទាប់មក សូមឆែកអីុម៉ែល នៅលើ ទូរស័ព្ទរបស់ សមាជិក ហើយស្វែងរកអីុម៉ែលអញ្ជើញពី Apple។ រួចចុច Get Started-> Accept-> Confirm ដើម្បីចូលរួម។
នៅត្រង់ផ្ទាំង Share Purchase សូមរើសយក Continue-> Share Location ជាការស្រេច។
ចំណែក នៅលើ iPhone របស់មេគ្រួសារ នឹងទទួលបាន អីុម៉ែលមួយ ប្រាប់ថា មានសមាជិកថ្មី បានចូលរួម នៅក្នុង Family Sharing។
វិធីទាញយកកម្មវិធី ឬហ្គេម ពីសមាជិកដទៃ:
5. ជាដំបូង សូមបើក កម្មវិធី App Store រួចចូលទៅ Updates-> Purchased។ ត្រង់ FAMILY PURCHASES សូមចុចលើ ឈ្មោះសមាជិកណាម្នាក់ ដែលអ្នកចង់ ដោនឡូដ កម្មវិធី ឬហ្គេម ដែលគាត់ ធ្លាប់បានទិញ។សូមរង់ចាំបន្តិច ទម្រាំវាចេញ តារាងកម្មវិធីដែលសមាជិកនោះ ធ្លាប់បានទិញ ឬដោនឡូដ។ រកមើលកម្មវិធីណាមួយ ដែលចង់ដោនឡុដ រួចរើសយក FREE-> INSTALL APP ដើម្បីដោនឡូដ ជាការស្រេច៕
ប្រភព៖ ioskhmer
វិធីចែករំលែក កម្មវិធី ឬហ្គេម ដែលបានទិញ ទៅកាន់ សមាជិកគ្រួសារ ជាមួយមុខងារ Family Sharing
Reviewed by Unknown
on
7:07:00 PM
Rating:
No comments